ប្រព័ន្ធនយោបាយខ្មែរទំនើប ជាប្រព័ន្ធនយោបាយ ដ៏ល្អបំផុតក្នុងលោក!

Posted in សន្តិសុខ/Security, Economics, Education, Health, Politics, Security, Uncategorized with tags , , , , , , , , , , , , , , , , , , on July 20, 2016 by Lovepeehs05

Kaps Political System 19072016001

នេះជាប្រព័ន្ធនយោបាយ ដែលមានសន្តិសុខ និង សុវត្ថិភាព ជាទីបំផុតក្នុងលោក។ ជាប្រព័ន្ធដែល មិន ផ្តាច់ការ ជាប្រព័ន្ធ ពោរពេញទៅដោយសិទ្ធិសេរីភាព ជាប្រព័ន្ធចែករំលែក មិនហួងហែងតែម្នាក់ឯង ជាប្រព័ន្ធ សេរីនិយម ជាប្រព័ន្ធរាជា និយម ជាប្រព័ន្ធកុម្មុយនិស និយមផងដែរ ជាប្រព័ន្ធឱ្យមនុស្ស ចេះស្រឡាញ់មនុស្ស ជាប្រព័ន្ធឱ្យ មនុស្សចេះធ្វើការជាមួយគ្នា ជាប្រព័ន្ធជំរុញ ឱ្យមនុស្ស ចេះសាមគ្គីគ្នា ជាប្រព័ន្ធធ្វើឱ្យមនុស្សចេះចរចារ ពិភាក្សាគ្នា ចេះឯកភាពគ្នា ចេះចែកគ្នារស់ មិនកំណាញ់ ធ្វើឱ្យមនុស្សមានចិត្តទូលាយ មិនចង្អៀតមិនចង្អល់ និង ជាប្រព័ន្ថយដែលអាចកាត់ បន្ថយការប្រើអំពើហឹង្សា ការព្យាបាទឈ្នានិះគ្នា និង កាត់បន្ថយអំពើឃាតកម្ម រហូតដល់ ៩០ ភាគរយ ហើយជាប្រព័ន្ធតម្រូវឱ្យមនុស្សមានការសិក្សា អបរំខ្ពស់ មានកម្រិតវីជ្ជាខ្ពស់ មានធនធាន មនុស្សខ្ពស់ និង ធ្វើឱ្យប្រទេសជាតិលូតលាស់ និង រីក ចម្រើនលឿន ខ្ពស់និងឆាប់រហ័សជាទីបំផុត គឺគ្មាន ប្រព័ន្ធនយោបាយ ណាក្នុងពិភពលោក ឱ្យប្រសើរជាង នេះទេ៕៚…

ខ្មែរគ្រប់រូបត្រូវចងចាំ!

Posted in សន្តិសុខ/Security, Education, Politics with tags on July 24, 2011 by Lovepeehs05

សូមចុចមើល ព្រឹត្តិការណ៍ដ៏រន្ធត់ ដែលមិនត្រូវកើតមាន ម្តងទៀតនៅកម្ពុជា!

ខ្មែរគ្រប់រូបត្រូវចងចាំ!

ថៃបំពាក់អាវុធប្រជាជនអោយការពារភូមិស្រុក !

Posted in សន្តិសុខ/Security with tags on April 28, 2011 by Lovepeehs05

ទាហានថៃកំពុងបង្ហាត់ប្រជាជនរបស់គេ អោយចេះបាញ់ការពារខ្លួន និង ការពារភូមិស្រុក នៅខេត្រភាគខាងត្បូង ខេត្រភាគខាងជើង ក៏ដូចជាខេត្រ ដែលមានជម្លោះជាមួយខ្មែរផងដែរ ដូចឃើញរូបភាពខាង ក្រោមនេះ…

ខែត្រយ៉ាឡា ភាគខាងត្បូងប្រទេសថៃ ដែលមានទំនាស់ជាមួយជនជាតិភាគតិច ឥស្លាម

ខែត្រយ៉ាឡា ភាគខាងត្បូងប្រទេសថៃ ដែលមានទំនាស់ជាមួយ ជនជាតិភាគតិច ឥស្លាម

ស្រុកកាប់ឈើង ខែត្រសូរិន ភាគខាងឥសាន្តប្រទេសថៃ ជាប់ព្រំដែនខែត្រព្រះវិហារ កម្ពុជា

សូម្បីតែកូនក្មេងតូចៗរបស់គេ ក៏បង្ហាត់អោយចេះប្រើកាំភ្លើងដែរ ដើម្បីការពារខ្លួន ការពារផ្ទះសម្បែង ការពារភូមិស្រុក ការពារប្រទេសជាតិរបស់គេ !

នៅថ្ងៃម្សិលមិញ ជនជាតិថៃប្រមាណ ៤-៥ នាក់ បានចូលដីខ្មែរ ព្រមទាំងបាននាំ កាំភ្លើងមកជាមួយផង ដើម្បីការពារខ្លួន! ចូលមកត្រង់ចំណុចច្រកភ្នំដី ត្រង់កន្លែងដែលខ្ញុំធ្លាប់បាន ឈរជើងការពារព្រំដែន កាលពីដើមមិញ ។

សោកនាដកម្មនៅស្ពានមរណៈកោះពេជ្រភ្នំពេញ

Posted in សន្តិសុខ/Security, Economics, Education, Health, Politics, Security, Uncategorized with tags , , , , , , , , , , , , , , , , , , , , , , , on November 24, 2010 by Kaps-In-Action


មនុស្សពពាក់ពពូនជាន់គ្នាស្លាប់ នៅលើស្ពានមរណៈកោះពេជ្រភ្នំពេញ យប់ថ្ងៃទី២២ /១០/ ២០១០




ក្នុងនាមខ្ញុំ ជាកូនខ្មែរមួយរូប សូមចូលរួមមរណៈទុក្ខ ចំពោះជនរងគ្រោះទាំងអស់ ដែលបានជួបប្រទះ នូវគ្រោះដ៏កាចសាហាវ ដែលនឹកស្មានមិនដល់ ។ តើសោកនាដកម្មនេះ បណ្តាលមកពីមូលហេតុអ្វីដែរ ? បើតាមស្តាប់តាមវិទ្យុ អាស៊ីសេរី (RFA) បារាំងអន្តរជាតិ (RFI) សម្លេងអាមេរិកាំង (VOA) និងប្រភពពត៌មាន ផ្សេងៗទៀត បានអោយដឹងថា៖ កាលពីយប់ថ្ងៃចន្ទ ទី២២ ឆ្នាំ២០១០ វេលាម៉ោងប្រហែលជា ១០យប់ មានក្មេងស្ទាវពីរក្រុម ឈ្លោះគ្នាដោយប្រើដាវកាប់គ្នា នៅដើមស្ពានឬក្បាលស្ពាន (នេះជាហេតុតី ១ ?)

បន្ទាប់មកឮសូរថា មានខ្សែភ្លើងឆក់ (នេះជាហេតុទី ២) និងឮសូរទៀតថា មានមនុស្សស្រេកថា ស្ពាននេះនឹងបាក់ៗ (នេះជាហេតុទី ៣) ហើយនិងទីបំផុត ឮសូរថា មានមនុស្សម្នាជាច្រើន ផ្អើលឆោឡោ រត់ជាន់គ្នា មានរបួសមានស្លាប់ ជាច្រើនរយនាក់ យ៉ាងវេទនានិង ខ្លោចផ្សាជាទីបំផុត មនុស្សដែលស្លាប់ ច្រើនជាងគេគឺ ប្រហែលជាមកពី ខ្វះខ្យល់អក្ស៊ីហ្សែន សំរាប់ដកដង្ហើម និងរងដោយសារការ គេជាន់ពីលើ ហើយនិងស្លាប់ដោយសារ លោតចុះទឹក គឺលង់ទឹក ។

តើអ្នកណាទទួលខុសត្រូវ ? បញ្ហាចម្បងជាងគេគឺ រដ្ឋាភិបាលខ្មែរ ដែលត្រូវទទួលខុសត្រូវ ហើយនិងលោកបងអ្នករក្សាសន្តិសុខ គឺប៉ូលិសក្រុង ដូចជាមិនឮថាមាន វត្តមានប៉ូលិសនៅទីនោះទេ ប៉ូលិសត្រូវមានដាក់ តាមក្បាលស្ពាន ទាំងសងខាង និងកណ្តាលស្ពាន ជានិច្ចឬគ្រប់ពេលវេលា រហូតដល់បញ្ចប់នៃ ពិធីបុណ្យនេះ ។ ថ្ងៃគ្រោះថ្នាក់នេះ ជាថ្ងៃទី ៣ និងត្រូវជាថ្ងៃបង្ហើយនៃ បុណ្យប្រពៃណីជាតិ គឺបុណ្យអុំទូក ដ៏សប្បាយអស្ចារ្យ ដែលមានប្រជាជន ប្រមាណជា ៣-៤លាននាក់ បានមកចូលរួម ក្នុងរយៈពេលបីថ្ងៃនេះ ។

រដ្ឋាភិបាលខ្មែរ គួរត្រូវបានរៀបចំ អោយមានការការពារ អោយបានហ្មត់ចត់ ភាពកម្សោយខាងការរក្សាសន្តិសុខ ជាបញ្ហាចម្បង នៅកម្ពុជា បន្ទាប់ពីសម័យអង្គរមកម្លេះ ជាពិសេសសម័យខ្មែរក្រហម និងបច្ចុប្បន្ននេះ នៅទីក្រុងភ្នំពេញនេះតែម្តង ! ដើម្បីសេចក្តីសុខចម្រើនក្សេមក្សាន្ត ក្នុងប្រទេស រដ្ឋាភិបាលត្រូវ តំឡើងសន្តិសុខៈ I. នយោបាយ II. សេដ្ឋកិច្ច III. វប្បធម៌ IV. សង្គមកិច្ច និង V. សន្តិសុខ ជាដាច់ខាត ។

ផ្ទុះគ្រាប់មីនចាស់សម្លាប់ខ្មែរអស់១៤នាក់នៅថ្ងៃនេះ !

Posted in សន្តិសុខ/Security with tags on November 17, 2010 by Kaps-In-Action

ផ្ទុះគ្រាប់មីនចាស់សម្លាប់ខ្មែរអស់ ១៤ នាក់នៅស្រុកបាណន់ ខែត្របាត់ដំបង នៅថ្ងៃនេះ ដោយសារតែអ្នកបើកគ្រឿងយន្ត ចង់លឿនពេក យកផ្លូវកាត់ ឱ្យឆាប់ដល់ផ្ទះ ។ នេះជារឿងគួរឱ្យអាណោចអាធមបំផុត តើជាកំហុសនរណា ?

Do You Really Need A Bodyguard ?

Posted in សន្តិសុខ/Security with tags on November 9, 2010 by Lovepeehs05

តើអ្នកច្បាស់ជាត្រូវការអង្គរក្សឬ ? ចូរពិនិត្យមើលរូប ទាំងបីនាក់នេះ តើអ្នកគិតថា ចង់បានមួយណា ? អ្នកទាំងបីនេះ មានជំនាញការណ៍ ខុសៗគ្នា បើមិនប្រាកដក្នុងខ្លួន ខ្ញុំអាចជួយជ្រើសរើសបាន ។ សូមឧទាហរណ៍ៈ បើអ្នកចង់បាន អង្គរក្សការពារ ប្រពន្ធប្តីឬសង្សារ (ដោយប្រច័ន្ទ ?) យកមនុស្សទីបី អត់ខុសទេ គាត់ធ្វើការហ្មត់ចត់ណាស់ !

Which is the bodyguard you prefer ? Or ask me, I’ll select for you !


អង្គរក្សទី ១ (Bodyguard #1)


អង្គរក្សទី ២ (Bodyguard #2)


អង្គរក្សទី ៣ (Bodyguard #3)

មនុស្សដែលក្រសួងសើបការសំងាត់(FBI)កំពុងតាមចាប់ខ្លួន…

Posted in សន្តិសុខ/Security with tags on September 11, 2010 by Lovepeehs05

មនុស្សទាំងអស់នេះ ត្រូវបានក្រសួងសើបការណ៍សំងាត់(FBI)របស់ អាមេរិកាំងកំពុងតាមចាប់ខ្លួន ដោយបានចោទថា អ្នកទាំងនោះ បានប្រប្រឹត្តបទឧក្រិដ្ឋ “ភេរវកម្ម”  ហើយថ្ងៃនេះ (ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១០ ឬ៩/១១) ជាថ្ងៃខួបឆ្នាំទី៩ [៩ឆ្នាំមុន (៩/១១/២០០១)] ដែលពួកភេរវករ បានបើកយន្តហោះ បំបុកអាគារពាណិជ្ជកម្ម ពិភពលោក ដែលបានបណ្តាល ឱ្យមានសង្គ្រាមនៅ មជ្ឈិមបូព៌ា ឬអាហ្គានិស្ថាន និងអៀរ៉ាក់ រហូតមកដល់សព្វថ្ងៃនេះ ដែលជាសង្គ្រាមខ្ញុំមិនបានគាំទ្រ តែបងប្អូនរបស់ខ្ញុំ បានបញ្ជូនទៅទីនោះដែរ… ដោយមិនអាចនិយាយបាន…៕ល៕៚

សូមអញ្ជើញអស់លោក-លោកស្រី បងប្អូនជិតឆ្ងាយ ក្នុងភូមិក្រៅភូមិ វើដប្រិសទស្សនា រួចហើយសូមពិចារណា ថាតើបើសិនជាបានជួប អ្នកទាំងអស់នោះ យើងត្រូវគិតធ្វើយ៉ាងណា? ខ្លាចមិនស្គាល់ ខ្លាចមិនដឹង តិចឡូចង់បានឱ្យ កូនក្រមុំ បងក្រមុំ ប្អូនក្រមុំ ឬក្មួយក្រមុំ រៀបការជាមួយ ដោយមិនបានដឹងជាមុន ដែលនាំឱ្យមានបញ្ហា ទៅថ្ងៃក្រោយ…៕ល៕៚

ការយល់ដឹងអំពីភេរវកម្ម…

Posted in សន្តិសុខ/Security with tags on September 11, 2010 by Lovepeehs05

ឯកសារនេះ ខ្ញុំទទួលបានពីក្រសួង សើបអង្កេតនិងសន្តិសុខ សំរាប់ចែកចាយ ដល់បុគ្គលិកអ្នក ធ្វើការរក្សាសន្តិសុខ ទាំងឡាយសំរាប់រៀន ដើម្បីស្វែងយល់ នូវអំពីអំពើភេរវកម្ម ដែលអាចកើតមានឡើង នៅគ្រប់ទីកន្លែង ដែលយើងធ្វើការងារ ជាប្រចាំរៀងរាល់ថ្ងៃ ហើយដែលយើងទាំងអស់គ្នា គួរយល់ដឹង ដើម្បីសំរាប់រក្សា ការពារសន្តិសុខ ផ្ទាល់ខ្លួន ក្រុមគ្រួសារ ទីកន្លែងការងារ ទីផ្សារ ទីកន្លែងបុណ្យទាន ក៏ដូចជាទីកន្លែង ប្រជុំជនធំៗ នៅគ្រប់ទីកន្លែង ដែលយើងអាចទៅដល់។ល។៚

ឯកសារអំពី ភេរវកម្ម ខាងក្រោមនេះ ខ្ញុំបានបកប្រែជា ភាសាខ្មែរ ក្រៅផ្លូវការណ៍ ប្រហែលជាមិនបានល្អទេ តែប្រហែលជាអាចយល់បាន ឬបើបងប្អូនណា អាចចេះភាសាអង្គ្លេស ច្បាស់និងខ្មែរ ច្បាស់ សូមមេត្តាជួយបកប្រែបន្ថែមផង សូមអរគុណទុកជាមុន!

សូមចុច››ភេរវកម្មបកប្រែជាភាសាខ្មែរ

សូមចុច››ភេរវកម្មជាភាសាអង្គ្លេស

ថៃត្រូវតែដកកងទ័ពចេញពីវត្តកែវសិក្ខាគិរីស្វារៈ!

Posted in Security on September 2, 2010 by Lovepeehs05

ឧបមាបញ្ចប់បេសកកម្មប្រយុទ្ធនៅអៀរ៉ាក់ថ្ងៃនេះ

Posted in Security with tags on September 1, 2010 by Lovepeehs05

ខាងលើ ជារូបភាពរបស់ប្រធានាធិបតី អាមេរិកាំង បារាក់ ឧបមា ចាប់ដៃជាមួយ អតីតទាហ៊ានជើងចាស់ ដែលត្រឡប់មកពីអៀរ៉ាក់ នៅបន្ទាយ ប្លិស្ស រដ្ឋតិក្សាស់

ប្រធានាធិបតី បារ៉ាក់ ឧបមា បានកំណត់ការបញ្ចប់ នៃបេសកកម្មប្រយុទ្ធ របស់អាមេរិកាំង នៅអៀរ៉ាក់នៅថ្ងៃអង្គារទី៣១ ខែសីហា ឆ្នាំ២០១០នេះ គាត់មិនបានប្រកាសអបអរសាទរ នៃការជោគជ័យទេ តែបានដាក់កំណត់ បញ្ចប់នូវវត្តមានសង្គ្រាម ដែលគាត់បានគិតថា វាជាកំហុសមួយដ៏អាក្រក់ ហើយនិងបិទបញ្ចប់នូវជំពូកជាប្រវត្តិសាស្រ្ត ដែលធ្វើឱ្យអាមេរិកាំង ទាស់ទែងបែកបាក់គ្នា  ។ ដោយបន្សល់ទុកតែទាហ័ានចំនួន ៥មឺន(៥០,០០០) នាក់ សំរាប់ជួយរៀបចំរបៀបរៀបរយ និងហ្វឹកហ្វឺនទាហានអៀរ៉ាក់តែប៉ុណ្ណោះ តែទាហានទាំងនោះ នឹងត្រូវដកចេញ ឱ្យអស់ពីអៀរាក់ នូវបណាច់ឆ្នាំក្រោយដែរ ។ លទ្ធផលសង្គ្រាមចំនួន ៧ឆ្នាំកន្លះ នៅអៀរាក់នេះ បានធ្វើឱ្យទាហាន អាមេរិកាំងបានស្លាប់អស់ចំនួន បួនពាន់បួនរយ (៤,៤០០) នាក់ និររបួសអស់ចំនួន បីមឺនពីរពាន់ (៣២,០០០) នាក់  ។ ហើយអាមេរិកាំងបានចំណាយ អស់ទឹកលុយចំនួន មួយពាន់កោដិដុល្លា ($1 trillion) សំរាប់សង្គ្រាមអៀរាក់និងអាហ្គានិស្ថាន (Iraq & Afghanistan) ។

បើតាមទស្សនៈរបស់ខ្ញុំ តាំងពីដំបូងមក មិនចាំបាច់ និងមិនគាំទ្រឱ្យមានការបង្ករឬបង្កើត ជម្លោះសង្រ្គាមនៅទីនោះទេ គឹដោះស្រាយគ្នា តាមសន្តិវិធី ជាការប្រសើរជាង ដោយមិនទាំងពិបាក សម្លាប់ប្រធានាធិបតី អៀរ៉ាក់ (សាកដាំ ហ៊ូសេន) ផងដែរ ។ នេះជាកំហុសរបស់ ប្រទេសមហាអំណាច ទាំងនោះហើយ! មិនមែនតែអាមេរិកាំងទេ បើមិនមានបារាំង អាលើម៉ង់ រុស្ស៊ី នៅពីក្រោយអៀរ៉ាក់ទេ សង្គ្រាមក៏មិនអាចកើតមានបានដែរ! មែនទេ? រឿងនេះប្រហែលជា មកពីទំនាស់ផលប្រយោជន៍គ្នាច្រើនជាង! មែនទេ? ឬមួយយ៉ាងណា ជួយផ្តល់យោបល់ផងមើល?

ចប់ហើយឬនៅសង្គ្រាមអាមេរិកនៅអ៊ារ៉ាក់?

Posted in Security with tags on August 31, 2010 by Lovepeehs05

តើអស់លោកយល់យ៉ាងណាដែរ? ខាងក្រោមនេះ ជាពត៌មានផ្តល់តាមរយៈ វិទ្យុបារាំងអន្តរជាតិ (RFI) តើហេតុអី បានជាអាមេរិកាំងរំលាយរបបផ្តាច់ការ របស់សាក់ដាំ ហ៊ូសេន នៅអ៊ារ៉ាក់?

អ្នកបាតុកម្មអាវក្រហម២៧នាក់ត្រូវបានជាប់គុគ!

Posted in Security with tags on May 16, 2010 by Lovepeehs05

 

មនុស្សស្លាប់នៅស្រុកថៃ ឡើងដល់២៤នាក់ហើយ ហើយអ្នករបួសឡើងជិត២០០នាក់ហើយ។ បាញ់គ្នាប៉ុណ្នឹងហើយ នៅតែមានប្រជាជនថៃ មួយចំនួនឆ្លៀតលបលួចមើល ពួកទាហានថៃនឹងអ្នកបាតុករ វាយគ្នាបាញ់គ្នា រាងដូចជាអត់មានសត់ស្លុតអីទាំងអស់ ប្រជាជនថៃក្លាហានណាស់ណ­!

កងសើបការពិសេសរបស់ថៃ កាលពីម្សិលមិញ បានចាប់មនុស្ស២៧នាក់ដាក់គុគម្នាក់ៗ១ឆ្នាំ ដោយចោទអំពីបទ ចូលរួមបាតុកម្ម ជាមួយពួកអាវក្រហម តែទោសកំហុសរបស់ពួកគេ ត្រូវបានបន្ធូរបន្ថយពាក់កណ្តាល ដោយសារការសារភាពកំហុស គឺត្រូវដាក់តែ៦ខែទេ។

Welcome Khmer Angkor Protective Services!

Posted in Security with tags on April 2, 2010 by Lovepeehs05

Hello wordpress friends!  This is a new Khmer Angkor Protective Services.

ទាមទារទឹកដីកម្ពុជាក្រោមមកវិញ!

Posted in Uncategorized on July 24, 2015 by Lovepeehs05

Khmer New Government

១៧មេសាមហាជោគជ័យ…! The Greatest 17 April Victory…!

Posted in សន្តិសុខ/Security, Economics, Education, Health, Politics, Security, Uncategorized with tags , , , , , , , , , , on April 17, 2011 by Kaps-In-Action

ថ្ងៃនេះជាថ្ងៃ ១៧ មេសា ឆ្នាំ ២០១១ ជាថ្ងៃខួប ៣៦ ឆ្នាំរបស់ខ្មែរក្រហមដែលយើងទាំង អស់គ្នាបានដឹងបានឮ ថាជាថ្ងៃប្រវត្តិសាស្ត្រ ជាថ្ងៃចាប់ផ្តើម សោកនាដកម្មរបស់ ប្រជាពលរដ្ឋខ្មែរគ្រប់រូប ដែលយើងទាំងអស់គ្នា មិនអាចបំភ្លេចបាន យើងមិនចង់អោយ រឿងនោះកើតឡើងដូច្នោះឡើយ តែរឿងនោះវាកើតឡើង ដោយសារតែចង់ អភិវឌ្ឍ ប្រទេសជាតិ អោយបានស្អាតស្អំ អោយបាន រីកចម្រើនល្អរុងរឿងប្រសើរឡើង មិនចង់ អោយរស់នៅក្រោមការត្រួត្រា របស់នរណាទាំងអស់ យើងចង់អោយប្រទេសជាតិ និង ប្រជាជនមាន សេរីភាព ស្ថិរភាព និងបូរណភាពដែនដីពិតប្រាកដ តែវាក្លាយជាផ្ទុយ ស្រឡះដែលយើងចង់បានទៅវិញ តើមកពីមូលហេតុអ្វីដែរ? យើងចង់ស្វែងយល់ការពិត តែដូចជាមិនទាន់បានទទួលការពិតឡើយ ម្នាក់ៗដូចជាមិនទាន់ហ៊ាននិយាយការពិត សោះ ដល់ពេលនេះហើយ តើពួកយើងទាំងអស់គ្នា នៅខ្លាចញញើតអ្វីទៀត ? ម៉េចមិនក្រោកឡើងនិយាយគ្រប់ៗគ្នាទៅ ? បើយើងចង់កុំអោយរឿងដដែលកើតឡើង ទៀត យើងគួរតែនិយាយនូវ អ្វីដែលយើងបានដឹងបានឮគ្រប់គ្នាឡើង នេះបើតាមខ្ញុំយល់ ខ្ញុំធ្លាប់បានរស់នៅនិងបានឆ្លងកាត់ សម័យកាលនោះដែរ ខ្ញុំជឿថា ខ្ញុំអាចប្រាប់អស់ លោក អោយបានដឹងបានឮនូវអ្វីៗ ដែលខ្ញុំបាន ជួប្រទះនិងឆ្លងកាត់នាពេលនោះ ។ ខ្ញុំចង់បើកអោយអស់លោកសួរខ្ញុំមួយសេរី ក្នុងដំណាក់កាល ៧ ឆ្នាំ ដែលខ្ញុំបានរស់ នៅក្នុងព្រៃជាមួយ ខ្មែក្រហមគឺចុងឆ្នាំ ១៩៧២-៧៩ តើខ្ញុំបានរស់នៅទីណា និងបាន ធ្វើអ្វីខ្លះ ជាពិសេសនៅចំថ្ងៃ ១៧ មេសា ៧៥ ឆ្នាំថ្មី ដែលជាថ្ងៃមហាជោគជ័យ របស់ខ្មែរ ក្រហមនោះ !

ចំណុចមួយទៀត ខ្ញុំចង់អោយអស់លោកជួយ ពិនិត្យពិចារណាមើល នូវដំណើររបស់មេ ដឹកនាំខ្មែរក្រហម ប៉ុល-ពត តើអស់លោកយល់យ៉ាងម៉េចដែរ ? តើអស់លោកយល់យ៉ាង ណាដែរ នូវដំណើររបស់កូនចៅ ប៉ុល-ពត ដែលដើរតាមក្រោយគាត់នោះ ? តើខុសប្លែក គ្នាយ៉ាងណា ?