Archive for the Health Category

ប្រព័ន្ធនយោបាយខ្មែរទំនើប ជាប្រព័ន្ធនយោបាយ ដ៏ល្អបំផុតក្នុងលោក!

Posted in សន្តិសុខ/Security, Economics, Education, Health, Politics, Security, Uncategorized with tags , , , , , , , , , , , , , , , , , , on July 20, 2016 by Lovepeehs05

Kaps Political System 19072016001

នេះជាប្រព័ន្ធនយោបាយ ដែលមានសន្តិសុខ និង សុវត្ថិភាព ជាទីបំផុតក្នុងលោក។ ជាប្រព័ន្ធដែល មិន ផ្តាច់ការ ជាប្រព័ន្ធ ពោរពេញទៅដោយសិទ្ធិសេរីភាព ជាប្រព័ន្ធចែករំលែក មិនហួងហែងតែម្នាក់ឯង ជាប្រព័ន្ធ សេរីនិយម ជាប្រព័ន្ធរាជា និយម ជាប្រព័ន្ធកុម្មុយនិស និយមផងដែរ ជាប្រព័ន្ធឱ្យមនុស្ស ចេះស្រឡាញ់មនុស្ស ជាប្រព័ន្ធឱ្យ មនុស្សចេះធ្វើការជាមួយគ្នា ជាប្រព័ន្ធជំរុញ ឱ្យមនុស្ស ចេះសាមគ្គីគ្នា ជាប្រព័ន្ធធ្វើឱ្យមនុស្សចេះចរចារ ពិភាក្សាគ្នា ចេះឯកភាពគ្នា ចេះចែកគ្នារស់ មិនកំណាញ់ ធ្វើឱ្យមនុស្សមានចិត្តទូលាយ មិនចង្អៀតមិនចង្អល់ និង ជាប្រព័ន្ថយដែលអាចកាត់ បន្ថយការប្រើអំពើហឹង្សា ការព្យាបាទឈ្នានិះគ្នា និង កាត់បន្ថយអំពើឃាតកម្ម រហូតដល់ ៩០ ភាគរយ ហើយជាប្រព័ន្ធតម្រូវឱ្យមនុស្សមានការសិក្សា អបរំខ្ពស់ មានកម្រិតវីជ្ជាខ្ពស់ មានធនធាន មនុស្សខ្ពស់ និង ធ្វើឱ្យប្រទេសជាតិលូតលាស់ និង រីក ចម្រើនលឿន ខ្ពស់និងឆាប់រហ័សជាទីបំផុត គឺគ្មាន ប្រព័ន្ធនយោបាយ ណាក្នុងពិភពលោក ឱ្យប្រសើរជាង នេះទេ៕៚…

១៧មេសាមហាជោគជ័យ…! The Greatest 17 April Victory…!

Posted in សន្តិសុខ/Security, Economics, Education, Health, Politics, Security, Uncategorized with tags , , , , , , , , , , on April 17, 2011 by Kaps-In-Action

ថ្ងៃនេះជាថ្ងៃ ១៧ មេសា ឆ្នាំ ២០១១ ជាថ្ងៃខួប ៣៦ ឆ្នាំរបស់ខ្មែរក្រហមដែលយើងទាំង អស់គ្នាបានដឹងបានឮ ថាជាថ្ងៃប្រវត្តិសាស្ត្រ ជាថ្ងៃចាប់ផ្តើម សោកនាដកម្មរបស់ ប្រជាពលរដ្ឋខ្មែរគ្រប់រូប ដែលយើងទាំងអស់គ្នា មិនអាចបំភ្លេចបាន យើងមិនចង់អោយ រឿងនោះកើតឡើងដូច្នោះឡើយ តែរឿងនោះវាកើតឡើង ដោយសារតែចង់ អភិវឌ្ឍ ប្រទេសជាតិ អោយបានស្អាតស្អំ អោយបាន រីកចម្រើនល្អរុងរឿងប្រសើរឡើង មិនចង់ អោយរស់នៅក្រោមការត្រួត្រា របស់នរណាទាំងអស់ យើងចង់អោយប្រទេសជាតិ និង ប្រជាជនមាន សេរីភាព ស្ថិរភាព និងបូរណភាពដែនដីពិតប្រាកដ តែវាក្លាយជាផ្ទុយ ស្រឡះដែលយើងចង់បានទៅវិញ តើមកពីមូលហេតុអ្វីដែរ? យើងចង់ស្វែងយល់ការពិត តែដូចជាមិនទាន់បានទទួលការពិតឡើយ ម្នាក់ៗដូចជាមិនទាន់ហ៊ាននិយាយការពិត សោះ ដល់ពេលនេះហើយ តើពួកយើងទាំងអស់គ្នា នៅខ្លាចញញើតអ្វីទៀត ? ម៉េចមិនក្រោកឡើងនិយាយគ្រប់ៗគ្នាទៅ ? បើយើងចង់កុំអោយរឿងដដែលកើតឡើង ទៀត យើងគួរតែនិយាយនូវ អ្វីដែលយើងបានដឹងបានឮគ្រប់គ្នាឡើង នេះបើតាមខ្ញុំយល់ ខ្ញុំធ្លាប់បានរស់នៅនិងបានឆ្លងកាត់ សម័យកាលនោះដែរ ខ្ញុំជឿថា ខ្ញុំអាចប្រាប់អស់ លោក អោយបានដឹងបានឮនូវអ្វីៗ ដែលខ្ញុំបាន ជួប្រទះនិងឆ្លងកាត់នាពេលនោះ ។ ខ្ញុំចង់បើកអោយអស់លោកសួរខ្ញុំមួយសេរី ក្នុងដំណាក់កាល ៧ ឆ្នាំ ដែលខ្ញុំបានរស់ នៅក្នុងព្រៃជាមួយ ខ្មែក្រហមគឺចុងឆ្នាំ ១៩៧២-៧៩ តើខ្ញុំបានរស់នៅទីណា និងបាន ធ្វើអ្វីខ្លះ ជាពិសេសនៅចំថ្ងៃ ១៧ មេសា ៧៥ ឆ្នាំថ្មី ដែលជាថ្ងៃមហាជោគជ័យ របស់ខ្មែរ ក្រហមនោះ !

ចំណុចមួយទៀត ខ្ញុំចង់អោយអស់លោកជួយ ពិនិត្យពិចារណាមើល នូវដំណើររបស់មេ ដឹកនាំខ្មែរក្រហម ប៉ុល-ពត តើអស់លោកយល់យ៉ាងម៉េចដែរ ? តើអស់លោកយល់យ៉ាង ណាដែរ នូវដំណើររបស់កូនចៅ ប៉ុល-ពត ដែលដើរតាមក្រោយគាត់នោះ ? តើខុសប្លែក គ្នាយ៉ាងណា ?

សោកនាដកម្មនៅស្ពានមរណៈកោះពេជ្រភ្នំពេញ

Posted in សន្តិសុខ/Security, Economics, Education, Health, Politics, Security, Uncategorized with tags , , , , , , , , , , , , , , , , , , , , , , , on November 24, 2010 by Kaps-In-Action


មនុស្សពពាក់ពពូនជាន់គ្នាស្លាប់ នៅលើស្ពានមរណៈកោះពេជ្រភ្នំពេញ យប់ថ្ងៃទី២២ /១០/ ២០១០




ក្នុងនាមខ្ញុំ ជាកូនខ្មែរមួយរូប សូមចូលរួមមរណៈទុក្ខ ចំពោះជនរងគ្រោះទាំងអស់ ដែលបានជួបប្រទះ នូវគ្រោះដ៏កាចសាហាវ ដែលនឹកស្មានមិនដល់ ។ តើសោកនាដកម្មនេះ បណ្តាលមកពីមូលហេតុអ្វីដែរ ? បើតាមស្តាប់តាមវិទ្យុ អាស៊ីសេរី (RFA) បារាំងអន្តរជាតិ (RFI) សម្លេងអាមេរិកាំង (VOA) និងប្រភពពត៌មាន ផ្សេងៗទៀត បានអោយដឹងថា៖ កាលពីយប់ថ្ងៃចន្ទ ទី២២ ឆ្នាំ២០១០ វេលាម៉ោងប្រហែលជា ១០យប់ មានក្មេងស្ទាវពីរក្រុម ឈ្លោះគ្នាដោយប្រើដាវកាប់គ្នា នៅដើមស្ពានឬក្បាលស្ពាន (នេះជាហេតុតី ១ ?)

បន្ទាប់មកឮសូរថា មានខ្សែភ្លើងឆក់ (នេះជាហេតុទី ២) និងឮសូរទៀតថា មានមនុស្សស្រេកថា ស្ពាននេះនឹងបាក់ៗ (នេះជាហេតុទី ៣) ហើយនិងទីបំផុត ឮសូរថា មានមនុស្សម្នាជាច្រើន ផ្អើលឆោឡោ រត់ជាន់គ្នា មានរបួសមានស្លាប់ ជាច្រើនរយនាក់ យ៉ាងវេទនានិង ខ្លោចផ្សាជាទីបំផុត មនុស្សដែលស្លាប់ ច្រើនជាងគេគឺ ប្រហែលជាមកពី ខ្វះខ្យល់អក្ស៊ីហ្សែន សំរាប់ដកដង្ហើម និងរងដោយសារការ គេជាន់ពីលើ ហើយនិងស្លាប់ដោយសារ លោតចុះទឹក គឺលង់ទឹក ។

តើអ្នកណាទទួលខុសត្រូវ ? បញ្ហាចម្បងជាងគេគឺ រដ្ឋាភិបាលខ្មែរ ដែលត្រូវទទួលខុសត្រូវ ហើយនិងលោកបងអ្នករក្សាសន្តិសុខ គឺប៉ូលិសក្រុង ដូចជាមិនឮថាមាន វត្តមានប៉ូលិសនៅទីនោះទេ ប៉ូលិសត្រូវមានដាក់ តាមក្បាលស្ពាន ទាំងសងខាង និងកណ្តាលស្ពាន ជានិច្ចឬគ្រប់ពេលវេលា រហូតដល់បញ្ចប់នៃ ពិធីបុណ្យនេះ ។ ថ្ងៃគ្រោះថ្នាក់នេះ ជាថ្ងៃទី ៣ និងត្រូវជាថ្ងៃបង្ហើយនៃ បុណ្យប្រពៃណីជាតិ គឺបុណ្យអុំទូក ដ៏សប្បាយអស្ចារ្យ ដែលមានប្រជាជន ប្រមាណជា ៣-៤លាននាក់ បានមកចូលរួម ក្នុងរយៈពេលបីថ្ងៃនេះ ។

រដ្ឋាភិបាលខ្មែរ គួរត្រូវបានរៀបចំ អោយមានការការពារ អោយបានហ្មត់ចត់ ភាពកម្សោយខាងការរក្សាសន្តិសុខ ជាបញ្ហាចម្បង នៅកម្ពុជា បន្ទាប់ពីសម័យអង្គរមកម្លេះ ជាពិសេសសម័យខ្មែរក្រហម និងបច្ចុប្បន្ននេះ នៅទីក្រុងភ្នំពេញនេះតែម្តង ! ដើម្បីសេចក្តីសុខចម្រើនក្សេមក្សាន្ត ក្នុងប្រទេស រដ្ឋាភិបាលត្រូវ តំឡើងសន្តិសុខៈ I. នយោបាយ II. សេដ្ឋកិច្ច III. វប្បធម៌ IV. សង្គមកិច្ច និង V. សន្តិសុខ ជាដាច់ខាត ។