Archive for ១៧មេសា

១៧មេសាមហាជោគជ័យ…! The Greatest 17 April Victory…!

Posted in សន្តិសុខ/Security, Economics, Education, Health, Politics, Security, Uncategorized with tags , , , , , , , , , , on April 17, 2011 by Kaps-In-Action

ថ្ងៃនេះជាថ្ងៃ ១៧ មេសា ឆ្នាំ ២០១១ ជាថ្ងៃខួប ៣៦ ឆ្នាំរបស់ខ្មែរក្រហមដែលយើងទាំង អស់គ្នាបានដឹងបានឮ ថាជាថ្ងៃប្រវត្តិសាស្ត្រ ជាថ្ងៃចាប់ផ្តើម សោកនាដកម្មរបស់ ប្រជាពលរដ្ឋខ្មែរគ្រប់រូប ដែលយើងទាំងអស់គ្នា មិនអាចបំភ្លេចបាន យើងមិនចង់អោយ រឿងនោះកើតឡើងដូច្នោះឡើយ តែរឿងនោះវាកើតឡើង ដោយសារតែចង់ អភិវឌ្ឍ ប្រទេសជាតិ អោយបានស្អាតស្អំ អោយបាន រីកចម្រើនល្អរុងរឿងប្រសើរឡើង មិនចង់ អោយរស់នៅក្រោមការត្រួត្រា របស់នរណាទាំងអស់ យើងចង់អោយប្រទេសជាតិ និង ប្រជាជនមាន សេរីភាព ស្ថិរភាព និងបូរណភាពដែនដីពិតប្រាកដ តែវាក្លាយជាផ្ទុយ ស្រឡះដែលយើងចង់បានទៅវិញ តើមកពីមូលហេតុអ្វីដែរ? យើងចង់ស្វែងយល់ការពិត តែដូចជាមិនទាន់បានទទួលការពិតឡើយ ម្នាក់ៗដូចជាមិនទាន់ហ៊ាននិយាយការពិត សោះ ដល់ពេលនេះហើយ តើពួកយើងទាំងអស់គ្នា នៅខ្លាចញញើតអ្វីទៀត ? ម៉េចមិនក្រោកឡើងនិយាយគ្រប់ៗគ្នាទៅ ? បើយើងចង់កុំអោយរឿងដដែលកើតឡើង ទៀត យើងគួរតែនិយាយនូវ អ្វីដែលយើងបានដឹងបានឮគ្រប់គ្នាឡើង នេះបើតាមខ្ញុំយល់ ខ្ញុំធ្លាប់បានរស់នៅនិងបានឆ្លងកាត់ សម័យកាលនោះដែរ ខ្ញុំជឿថា ខ្ញុំអាចប្រាប់អស់ លោក អោយបានដឹងបានឮនូវអ្វីៗ ដែលខ្ញុំបាន ជួប្រទះនិងឆ្លងកាត់នាពេលនោះ ។ ខ្ញុំចង់បើកអោយអស់លោកសួរខ្ញុំមួយសេរី ក្នុងដំណាក់កាល ៧ ឆ្នាំ ដែលខ្ញុំបានរស់ នៅក្នុងព្រៃជាមួយ ខ្មែក្រហមគឺចុងឆ្នាំ ១៩៧២-៧៩ តើខ្ញុំបានរស់នៅទីណា និងបាន ធ្វើអ្វីខ្លះ ជាពិសេសនៅចំថ្ងៃ ១៧ មេសា ៧៥ ឆ្នាំថ្មី ដែលជាថ្ងៃមហាជោគជ័យ របស់ខ្មែរ ក្រហមនោះ !

ចំណុចមួយទៀត ខ្ញុំចង់អោយអស់លោកជួយ ពិនិត្យពិចារណាមើល នូវដំណើររបស់មេ ដឹកនាំខ្មែរក្រហម ប៉ុល-ពត តើអស់លោកយល់យ៉ាងម៉េចដែរ ? តើអស់លោកយល់យ៉ាង ណាដែរ នូវដំណើររបស់កូនចៅ ប៉ុល-ពត ដែលដើរតាមក្រោយគាត់នោះ ? តើខុសប្លែក គ្នាយ៉ាងណា ?