Archive for ភ្នំពេញ

សោកនាដកម្មនៅស្ពានមរណៈកោះពេជ្រភ្នំពេញ

Posted in សន្តិសុខ/Security, Economics, Education, Health, Politics, Security, Uncategorized with tags , , , , , , , , , , , , , , , , , , , , , , , on November 24, 2010 by Kaps-In-Action


មនុស្សពពាក់ពពូនជាន់គ្នាស្លាប់ នៅលើស្ពានមរណៈកោះពេជ្រភ្នំពេញ យប់ថ្ងៃទី២២ /១០/ ២០១០




ក្នុងនាមខ្ញុំ ជាកូនខ្មែរមួយរូប សូមចូលរួមមរណៈទុក្ខ ចំពោះជនរងគ្រោះទាំងអស់ ដែលបានជួបប្រទះ នូវគ្រោះដ៏កាចសាហាវ ដែលនឹកស្មានមិនដល់ ។ តើសោកនាដកម្មនេះ បណ្តាលមកពីមូលហេតុអ្វីដែរ ? បើតាមស្តាប់តាមវិទ្យុ អាស៊ីសេរី (RFA) បារាំងអន្តរជាតិ (RFI) សម្លេងអាមេរិកាំង (VOA) និងប្រភពពត៌មាន ផ្សេងៗទៀត បានអោយដឹងថា៖ កាលពីយប់ថ្ងៃចន្ទ ទី២២ ឆ្នាំ២០១០ វេលាម៉ោងប្រហែលជា ១០យប់ មានក្មេងស្ទាវពីរក្រុម ឈ្លោះគ្នាដោយប្រើដាវកាប់គ្នា នៅដើមស្ពានឬក្បាលស្ពាន (នេះជាហេតុតី ១ ?)

បន្ទាប់មកឮសូរថា មានខ្សែភ្លើងឆក់ (នេះជាហេតុទី ២) និងឮសូរទៀតថា មានមនុស្សស្រេកថា ស្ពាននេះនឹងបាក់ៗ (នេះជាហេតុទី ៣) ហើយនិងទីបំផុត ឮសូរថា មានមនុស្សម្នាជាច្រើន ផ្អើលឆោឡោ រត់ជាន់គ្នា មានរបួសមានស្លាប់ ជាច្រើនរយនាក់ យ៉ាងវេទនានិង ខ្លោចផ្សាជាទីបំផុត មនុស្សដែលស្លាប់ ច្រើនជាងគេគឺ ប្រហែលជាមកពី ខ្វះខ្យល់អក្ស៊ីហ្សែន សំរាប់ដកដង្ហើម និងរងដោយសារការ គេជាន់ពីលើ ហើយនិងស្លាប់ដោយសារ លោតចុះទឹក គឺលង់ទឹក ។

តើអ្នកណាទទួលខុសត្រូវ ? បញ្ហាចម្បងជាងគេគឺ រដ្ឋាភិបាលខ្មែរ ដែលត្រូវទទួលខុសត្រូវ ហើយនិងលោកបងអ្នករក្សាសន្តិសុខ គឺប៉ូលិសក្រុង ដូចជាមិនឮថាមាន វត្តមានប៉ូលិសនៅទីនោះទេ ប៉ូលិសត្រូវមានដាក់ តាមក្បាលស្ពាន ទាំងសងខាង និងកណ្តាលស្ពាន ជានិច្ចឬគ្រប់ពេលវេលា រហូតដល់បញ្ចប់នៃ ពិធីបុណ្យនេះ ។ ថ្ងៃគ្រោះថ្នាក់នេះ ជាថ្ងៃទី ៣ និងត្រូវជាថ្ងៃបង្ហើយនៃ បុណ្យប្រពៃណីជាតិ គឺបុណ្យអុំទូក ដ៏សប្បាយអស្ចារ្យ ដែលមានប្រជាជន ប្រមាណជា ៣-៤លាននាក់ បានមកចូលរួម ក្នុងរយៈពេលបីថ្ងៃនេះ ។

រដ្ឋាភិបាលខ្មែរ គួរត្រូវបានរៀបចំ អោយមានការការពារ អោយបានហ្មត់ចត់ ភាពកម្សោយខាងការរក្សាសន្តិសុខ ជាបញ្ហាចម្បង នៅកម្ពុជា បន្ទាប់ពីសម័យអង្គរមកម្លេះ ជាពិសេសសម័យខ្មែរក្រហម និងបច្ចុប្បន្ននេះ នៅទីក្រុងភ្នំពេញនេះតែម្តង ! ដើម្បីសេចក្តីសុខចម្រើនក្សេមក្សាន្ត ក្នុងប្រទេស រដ្ឋាភិបាលត្រូវ តំឡើងសន្តិសុខៈ I. នយោបាយ II. សេដ្ឋកិច្ច III. វប្បធម៌ IV. សង្គមកិច្ច និង V. សន្តិសុខ ជាដាច់ខាត ។