១៧មេសាមហាជោគជ័យ…! The Greatest 17 April Victory…!

ថ្ងៃនេះជាថ្ងៃ ១៧ មេសា ឆ្នាំ ២០១១ ជាថ្ងៃខួប ៣៦ ឆ្នាំរបស់ខ្មែរក្រហមដែលយើងទាំង អស់គ្នាបានដឹងបានឮ ថាជាថ្ងៃប្រវត្តិសាស្ត្រ ជាថ្ងៃចាប់ផ្តើម សោកនាដកម្មរបស់ ប្រជាពលរដ្ឋខ្មែរគ្រប់រូប ដែលយើងទាំងអស់គ្នា មិនអាចបំភ្លេចបាន យើងមិនចង់អោយ រឿងនោះកើតឡើងដូច្នោះឡើយ តែរឿងនោះវាកើតឡើង ដោយសារតែចង់ អភិវឌ្ឍ ប្រទេសជាតិ អោយបានស្អាតស្អំ អោយបាន រីកចម្រើនល្អរុងរឿងប្រសើរឡើង មិនចង់ អោយរស់នៅក្រោមការត្រួត្រា របស់នរណាទាំងអស់ យើងចង់អោយប្រទេសជាតិ និង ប្រជាជនមាន សេរីភាព ស្ថិរភាព និងបូរណភាពដែនដីពិតប្រាកដ តែវាក្លាយជាផ្ទុយ ស្រឡះដែលយើងចង់បានទៅវិញ តើមកពីមូលហេតុអ្វីដែរ? យើងចង់ស្វែងយល់ការពិត តែដូចជាមិនទាន់បានទទួលការពិតឡើយ ម្នាក់ៗដូចជាមិនទាន់ហ៊ាននិយាយការពិត សោះ ដល់ពេលនេះហើយ តើពួកយើងទាំងអស់គ្នា នៅខ្លាចញញើតអ្វីទៀត ? ម៉េចមិនក្រោកឡើងនិយាយគ្រប់ៗគ្នាទៅ ? បើយើងចង់កុំអោយរឿងដដែលកើតឡើង ទៀត យើងគួរតែនិយាយនូវ អ្វីដែលយើងបានដឹងបានឮគ្រប់គ្នាឡើង នេះបើតាមខ្ញុំយល់ ខ្ញុំធ្លាប់បានរស់នៅនិងបានឆ្លងកាត់ សម័យកាលនោះដែរ ខ្ញុំជឿថា ខ្ញុំអាចប្រាប់អស់ លោក អោយបានដឹងបានឮនូវអ្វីៗ ដែលខ្ញុំបាន ជួប្រទះនិងឆ្លងកាត់នាពេលនោះ ។ ខ្ញុំចង់បើកអោយអស់លោកសួរខ្ញុំមួយសេរី ក្នុងដំណាក់កាល ៧ ឆ្នាំ ដែលខ្ញុំបានរស់ នៅក្នុងព្រៃជាមួយ ខ្មែក្រហមគឺចុងឆ្នាំ ១៩៧២-៧៩ តើខ្ញុំបានរស់នៅទីណា និងបាន ធ្វើអ្វីខ្លះ ជាពិសេសនៅចំថ្ងៃ ១៧ មេសា ៧៥ ឆ្នាំថ្មី ដែលជាថ្ងៃមហាជោគជ័យ របស់ខ្មែរ ក្រហមនោះ !

ចំណុចមួយទៀត ខ្ញុំចង់អោយអស់លោកជួយ ពិនិត្យពិចារណាមើល នូវដំណើររបស់មេ ដឹកនាំខ្មែរក្រហម ប៉ុល-ពត តើអស់លោកយល់យ៉ាងម៉េចដែរ ? តើអស់លោកយល់យ៉ាង ណាដែរ នូវដំណើររបស់កូនចៅ ប៉ុល-ពត ដែលដើរតាមក្រោយគាត់នោះ ? តើខុសប្លែក គ្នាយ៉ាងណា ?

One Response to “១៧មេសាមហាជោគជ័យ…! The Greatest 17 April Victory…!”

  1. អង្គរក្សខ្ញុំ-My bodyguard Says:

    ដំណើរកូនចៅរបស់ប៉ុល-ពត ជាដំណើរទា បានន័យថា ជាដំណើរមិនស្វាហាប់ទេ ប្រកបដោយ ការគ្រោះថ្នាក់ណាស់ បើសិនជាដើរនៅតំបន់ដែលមានមីនឬគ្រាប់បែកច្រើន គេចមិនផុតនឹង ជាន់មីនឡើយ មែនទេ ? ដំណើររបស់មេដឹកនាំ គឺប៉ុល-ពត ជាដំណើរដែលបានរៀនហ្វឹកស្វឺន ខាងផ្នែកទ័ពប្រាកដប្រជា នេះបើតាមខ្ញុំមើលទៅឃើញ ។ គ្រាន់តែដំណើរដើរ ក៏យើងអាច សណ្និដ្ឋានបានដែរថា វាមិនបានជោគជ័យរួចទៅហើយ ចាញ់គេរួចទៅហើយ ! ដូច្នេះការសិក្សា ការហ្វឹកហ្វឺន ជាគោលការណ៍សំខាន់ សម្រាប់ធ្វើអ្វីៗគ្រប់បែបយ៉ាង ដើម្បីបានជោគជ័យជាយូរ អង្វែង បើមិនចឹងទេ វាមិនអាចស្ថិតស្ថេរបានយូរឡើយ ។

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: