ឧបមាបញ្ចប់បេសកកម្មប្រយុទ្ធនៅអៀរ៉ាក់ថ្ងៃនេះ

ខាងលើ ជារូបភាពរបស់ប្រធានាធិបតី អាមេរិកាំង បារាក់ ឧបមា ចាប់ដៃជាមួយ អតីតទាហ៊ានជើងចាស់ ដែលត្រឡប់មកពីអៀរ៉ាក់ នៅបន្ទាយ ប្លិស្ស រដ្ឋតិក្សាស់

ប្រធានាធិបតី បារ៉ាក់ ឧបមា បានកំណត់ការបញ្ចប់ នៃបេសកកម្មប្រយុទ្ធ របស់អាមេរិកាំង នៅអៀរ៉ាក់នៅថ្ងៃអង្គារទី៣១ ខែសីហា ឆ្នាំ២០១០នេះ គាត់មិនបានប្រកាសអបអរសាទរ នៃការជោគជ័យទេ តែបានដាក់កំណត់ បញ្ចប់នូវវត្តមានសង្គ្រាម ដែលគាត់បានគិតថា វាជាកំហុសមួយដ៏អាក្រក់ ហើយនិងបិទបញ្ចប់នូវជំពូកជាប្រវត្តិសាស្រ្ត ដែលធ្វើឱ្យអាមេរិកាំង ទាស់ទែងបែកបាក់គ្នា  ។ ដោយបន្សល់ទុកតែទាហ័ានចំនួន ៥មឺន(៥០,០០០) នាក់ សំរាប់ជួយរៀបចំរបៀបរៀបរយ និងហ្វឹកហ្វឺនទាហានអៀរ៉ាក់តែប៉ុណ្ណោះ តែទាហានទាំងនោះ នឹងត្រូវដកចេញ ឱ្យអស់ពីអៀរាក់ នូវបណាច់ឆ្នាំក្រោយដែរ ។ លទ្ធផលសង្គ្រាមចំនួន ៧ឆ្នាំកន្លះ នៅអៀរាក់នេះ បានធ្វើឱ្យទាហាន អាមេរិកាំងបានស្លាប់អស់ចំនួន បួនពាន់បួនរយ (៤,៤០០) នាក់ និររបួសអស់ចំនួន បីមឺនពីរពាន់ (៣២,០០០) នាក់  ។ ហើយអាមេរិកាំងបានចំណាយ អស់ទឹកលុយចំនួន មួយពាន់កោដិដុល្លា ($1 trillion) សំរាប់សង្គ្រាមអៀរាក់និងអាហ្គានិស្ថាន (Iraq & Afghanistan) ។

បើតាមទស្សនៈរបស់ខ្ញុំ តាំងពីដំបូងមក មិនចាំបាច់ និងមិនគាំទ្រឱ្យមានការបង្ករឬបង្កើត ជម្លោះសង្រ្គាមនៅទីនោះទេ គឹដោះស្រាយគ្នា តាមសន្តិវិធី ជាការប្រសើរជាង ដោយមិនទាំងពិបាក សម្លាប់ប្រធានាធិបតី អៀរ៉ាក់ (សាកដាំ ហ៊ូសេន) ផងដែរ ។ នេះជាកំហុសរបស់ ប្រទេសមហាអំណាច ទាំងនោះហើយ! មិនមែនតែអាមេរិកាំងទេ បើមិនមានបារាំង អាលើម៉ង់ រុស្ស៊ី នៅពីក្រោយអៀរ៉ាក់ទេ សង្គ្រាមក៏មិនអាចកើតមានបានដែរ! មែនទេ? រឿងនេះប្រហែលជា មកពីទំនាស់ផលប្រយោជន៍គ្នាច្រើនជាង! មែនទេ? ឬមួយយ៉ាងណា ជួយផ្តល់យោបល់ផងមើល?

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: